Position
ប្រធានគ្រប់គ្រងកម្មវិធីសិក្សាភាសាជាតិ
()
Location
Main Campus
(Phnom Penh)
Status
Urgent
Deadline
Role Summary
មានភារកិច្ចចម្បងក្នុងការដឹកនាំ និងគ្រប់គ្រងគុណភាពអប់រំភាសាជាតិនៅកម្រិតបឋម និងមធ្យមសិក្សា តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ការត្រួតពិនិត្យ និងវាយតម្លៃគ្រូបង្រៀន ព្រមទាំងការសម្របសម្រួលសកម្មភាពសិក្សា។ តួនាទីនេះក៏ទទួលខុសត្រូវលើការគ្រប់គ្រងទិន្នន័យសិក្សា និងឯកសាររដ្ឋបាលទាក់ទងនឹងសិស្ស និងកម្មវិធីសិក្សា ជាមួយនឹងការទំនាក់ទំនងជាបន្តបន្ទាប់ជាមួយអាជ្ញាធរអប់រំ និងស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីនេះ មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ក៏ដូចជាការចូលរួមជ្រើសរើសបុគ្គលិកបង្រៀន ដើម្បីធានាបាននូវគុណភាពអប់រំខ្ពស់ និងដំណើរការសិក្សាដោយមានប្រសិទ្ធភាពនៅសាខាទាំងពីរ។
Core Responsibilities
- ទទួលបន្ទុកពង្រឹងបទដ្ឋានអប់រំ និងលើកកម្ពស់កម្មវិធីសិក្សាក្រោមកិច្ចសហការជាមួយគណៈនាយកទាំង២សាខា។
- ទទួលខុសត្រូវលើរបាយការណ៍សិក្សាទិន្នន័យថ្នាក់បឋម និងមធ្យមសិក្សាទាំងអស់ដូចជាការកំណត់ល្បឿនបង្ហាត់ វិញ្ញាសាប្រឡង ប្រវត្តិរូបសិស្ស របាយការណ៍ពិន្ទុប្រចាំវគ្គសិក្សា និងឯកសារបណ្ណសាររដ្ឋបាលជាដើម
- ទទួលបន្ទុកដោះស្រាយរាល់ការទំនាក់ទំនង និងតម្រូវការនានាជាមួយក្រសួងអប់រំ មន្ទីរអប់រំ និងស្ថាប័នដែលពាក់ព័ន្ធ។
- ទទួលបន្ទុកចុះអធិការកិច្ចគ្រូបង្រៀនភាសាខ្មែរគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជាទាំងអស់យ៉ាងហោចម្តងក្នុងមួយត្រីមាសដើម្បីពង្រឹងគុណភាពអប់រំរបស់គ្រូនីមួយៗ
- ទទួលបន្ទុកសម្របសម្រួលសកម្មភាពសិក្សា និងសកម្មភាពផ្សេងៗទៀតគ្រប់កម្រិតបឋម និងមធ្យមសិក្សា ហើយធានាឱ្យបាននូវដំណើរការដោយរលូននៃថ្នាក់សិក្សានីមួយៗរបស់សាខាទាំង២
- ទទួលបន្ទុកក្នុងការត្រួតពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា ផែនការមេរៀនប្រចាំឆ្នាំ និងប្រចាំវគ្គសិក្សាជាមួយគ្រូបង្រៀនភាសាខ្មែរគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជាទាំងអស់
- ទទួលបន្ទុករៀបចំវគ្គបណ្ដុះបណ្ដាល និងតម្រង់ទិសដល់គ្រូបង្រៀនភាសាខ្មែរឱ្យមានភាពរីកចម្រើនផ្នែកមុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀន និងរង្វាយតម្លៃសិក្សារបស់សិស្ស
- ចូលរួមក្នុងការជ្រើសរើសគ្រូភាសាខ្មែរកម្រិតបឋម និងមធ្យមសិក្សាដែលត្រូវការ
Qualification & Requirements
- មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានសញ្ញាបត្រគរុកោសល្យគ្រូបង្រៀនកម្រិតមូលដ្ឋាន ឬកម្រិតឧត្តម
- មានបទពិសោធន៍យ៉ាងតិច ២-៣ ឆ្នាំក្នុងការអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន រង្វាយតម្លៃសិក្សារបស់សិស្ស ការងារបង្រៀន ឬគ្រប់គ្រងអប់រំ
- មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ (កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)
- មានភាពទទួលខុសត្រូវ អត់ធ្មត់ បត់បែន ស្មោះត្រង់ និងមានវិន័យក្នុងការបំពេញការងារ
- មានសមត្ថភាពដឹកនាំក្រុម មានគំនិតច្នៃប្រឌិត និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ
- មានឆន្ទៈក្នុងការរៀនការងារថ្មីៗ និងអភិវឌ្ឍជំនាញការងារ